សង្គម

នគរបាលឃាត់ខ្លួនជនសង្ស័យចំនួន​ ០១នាក់ ក្នុងករ​ណី លួច (ទូរស័ព្ទ) អនុវត្តតាមច្បាប់!

បាត់ដំបង៖ ថ្ងៃទី​១៥ ខែធ្នូ​ ឆ្នាំ​២០២១​ វេលាម៉ោង​ ១២ និង​ ១៥ នាទី​នៅ​ចំណុចភូមិកំពង់ក្របី សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ អនុវត្តតាមយោ​បល់ដឹកនាំរបស់លោកឧត្ដមសេនីយ៍​ទោ​ សាត​ គឹម​សាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ រួមនឹងយោបល់​លោក​វរសេនី​យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ដោ​យ​មានការសម្របសម្រួលលើ​នីតិវិធីពី​ ឯកឧត្តម​កែវ​ សុជាតិ​ ព្រះរាជវអា​ជ្ញា​នៃ​អយ្យ​ការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ ផង​នោះលោក​វរសេនី​យ៍ឯក​ ឈឿង​ គឹមសុង នាយការិយាល័យ​ នគរបាលព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ ​ដឹក​នាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ សហ​ការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ដែល​ដឹកនាំ​ដោយ​លោក​វរសេនី​យ៍ទោ​ វ៉ាន់​ តារ៉ា​ ជា​នាយរងការិយាល័យ​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ ករណី​ខាងលើ មួយករ​ណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជន​សង្ស័​យ​ចំនួន ០១នាក់​ មក​កាន់​ស្នងការដ្ឋាន ​ដេីម្បីសាកសួរស្រាវជ្រាវ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ ​ឈ្មោះ​ ​បូ ចាន់ដេត ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ពេលឃាត់ខ្លួន សមត្ថកិច្ច​បានដកហូតវត្ថុតាង​រួម​មាន​៖​ ម៉ូតូ ០១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ បាត់ដំបង 1A-2686 ជាមធ្យោបាយធ្វើសកម្មភាព។

សូមជម្រាបជូនថា កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២១​ វេលាម៉ោង​ ១៥ និង ២៥នាទី​ នៅ​ចំណុច​ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុង-ខេត្តបាត់ដំបង​ ជនសង្ស័យ​ខាងលេី​ បាន​ធ្វេីសកម្មភាពឆក់ទូរស័ព្ទចំនួន ០២គ្រឿង (ម៉ាក Vivo Y51 និង Opp Reno4) ពីជនរងគ្រោះឈ្មោះ ឆុន ចិន្តា ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ ។

ក្រោយកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល​ ហេីយឆ្លង​តាមរយៈការ​ស្រាវជ្រាវនេះសមត្ថកិច្ចកំណត់មុខ​សញ្ញានិងឈានដល់ការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំ​ណុំរឿង​បញ្ជូន​ជនសង័្សយទៅ​សាលាដំបូង​ខេត្ត​បាត់​ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ច្បាប់ ៕