សង្គម

ក្រសួងសុខាភិបាល​ប្រកាស​ពី​ការរកឃើញករណីកូវីដ១៩ ចំនួន៤ករណីថ្មីទៀត ធ្វើ​ឲ្យ​កម្ពុជា​កើនដល់ ៥១ករណី

គិត​ត្រឹម​ម៉ោង​៩យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ​២០២០​នេះ ករណី​វិជ្ជមាន​វីរុស​កូវីដ​១៩ នៅ​កម្ពុជា​បាន​ឡើង​ដល់ ៥១ករណីហើយ ក្រោយ​ពី​បាន​រកឃើញ​៤ករណី​ថ្មី​បន្ថែមទៀត​នៅ​ថ្ងៃនេះ។

ករណីថ្មីទាំង៤នោះ គឺ ១ករណី​រកឃើញ​លើ​​បុរស​ជនជាតិ​ម៉ាឡេស៊ី អាយុ​៣៩ឆ្នាំ នៅ​ស្រុក​កង​មាស ខេត្ត​កំពង់ចាម, ០១ ករណីទៀត លើ​បុរស​ជនជាតិខ្មែរ​អាយុ ៣៣ឆ្នាំ​នៅ​ច្រាំង​ចម្រេះ២ ដែល​គាត់​បាន​ឆ្លង​ពីបុរស​ដែលវិជ្ជមានវិរុសកូវីដ១៩ ដែល​បាន​វិលត្រឡប់មកពីការ​ចូលរួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី និង ០២ករណីទៀត​នៅ​ខេត្ត​បាត់ដំបង លើ​បុរស​អាយុ ៤៨ឆ្នាំ រស់​នៅ​សង្កាត់រតនៈ ក្រុងបាត់ដំបង និង​បុរស​អាយុ ៣៨ឆ្នាំ រស់​នៅ​ឃុំមគារ ស្រុកមោងឬស្សី ពួកគេ​ជាអ្នកដែលបានវិលត្រឡប់​មក​ពី​ពិធីសាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី៕