ក្រោយពីបានផ្អាកសវនាការអស់មួយរយៈធំដោយសារបញ្ហាវិបត្តិជំងឺកូវីដ១៩ ពេលនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាកោះហៅលោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ ឲ្យចូលរួមសវនាការនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងបទចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស»។