សង្គម

មេឃុំបានកាមនិងបក្ខពួកត្រូវពលរដ្ឋប្តឹងរឿងដកយកដីកម្មសិទ្ធឯកជន ទៅធើ្វជាដីរួម

លោក ឃន សុខេង មេឃុំមបានកាម នៃស្រុកព្រៃកប្បាស ព្រមទាំង សមាជិកក្រុមប្រឹក្សា ឃុំ ម្នាក់ទៀត គឺ លោក ណុប ស្រ៊ិន ត្រូវ បាន ប្រជាពលរដ្ឋ១គ្រួសារដាក់ពាក្យ បណ្តឹង ប្តឹងពីរឿង ដែល លោក ទាំង២នេះ បានប្រើអំណាចយកដីឯកជន មក ដាក់ចូលជា ដីរួម។

នៅ ក្នុងពាក្យ បណ្តឹង លោក យិន សារឹទ្ធ និង លោកស្រី យិន ស្រីទូច បានលើក ឡើងថា គាត់មានទីលំនៅភូមិ ថ្លុកដូងទុំ ឃុំបានកាម ហើយដី ដែល លោកមេឃុំ និង បក្ខពួកស៊ុគ្រលុំគ្នា ប្រុង យកទៅ ដាក់ជា ដីរួមនោះ គឺជា ដី ដែល នៅជាប់ជើងសរសរផ្ទះ គាត់ ដោយ កាលពីឆ្នាំ ២០១៣ អាជ្ញាធរ បាន មកជីកស្រះឲ្យ ប្រជាពលរដ្ឋ ដឹកទឹក តែអកុសល ទឹកនោះ មិនល្អ ដោយ សារ តែទឹកក្នុងភូមិហូរចូល នាំមកនូវអាចម៌ជ្រូក និង កំទេច សំរាមនានាហូរចូល ហើយ ក៏ ដុះជា ឈូក និង ត្រឹបស្អុយ ពេញស្រះ ធ្វើ ឲ្យ ទឹកប្រើ មិន កើត ហើយពេលនេះ ប្រជាពលរដ្ឋ ក្នុងភូមិ ក៏បង្វែទៅប្រើប្រាស់ ទឹកស្អាតដែលគេតចូលមកហើយ។

តាមការបញ្ជាក់នៅក្នុងពាក្យ បណ្តឹងនោះថា ដីនោះទៀតសោត ក៏ជា ដី ដែល ឪពុកម្តាយគាត់បានរស់នៅ តាំងពីសម័យសង្គមរាស្រ្តនិយម ហើយ នៅ ក្រោយថ្ងៃរំដោះ៧មករា គាត់ក៏មករស់នៅទីតាំងនោះទៀត ដោយមានការទទួលស្គាល់ និងចេញប្លង់កាន់កាប់នៅឆ្នាំ១៩៩០ ចុះហត្ថលេខាដោយសមមិត្ត គុជ ស៊ីថុន ប្រធានគណ់កម្មាធិការ ប្រជាជន ឃុំ បានកាម ដែលមានចុះលេខ ៦៩៦៩ ៩០ បក ថែមទៀតផង ដោយ ដីនោះមានទទឹងពីជើងទៅត្បូងប្រវែង ៣៧,៣០ម៉ែត្រ និ ងបណ្តោយ ពីកើតទៅលិចមានប្រវែង ៧៧,៨០ម៉ែត្រ។

ជុំវិញពាក្យបណ្តឹងខាងលើនេះ មន្រ្តីជំនាញការិយាល័យភូមិបាលស្រុកព្រៃកប្បាស ដែលសុំមិនបញ្ចេញឈ្មោះបានថ្លែងថា បើយោងតាមឯកសារបញ្ជាក់របស់អាជ្ញាធរឲ្យ ពលរដ្ឋអាស្រ័យផល គឺអាចយកជាការបាន និងអាចចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធបានដោយស្របច្បាប់ ដូច្នេះមេឃុំ និងបក្ខពួកគ្មានអីត្រូវមកដកដីរបស់ពួកគាត់ទុកជាសម្បត្តិរួមនោះទេ។

ចំពោះករណីនេះ យើង នៅ មិន ទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីលោក លោក ឃន សុខេង មេឃុំមបានកាម បាននៅ ឡើយទេនៅថ្ងៃនេះ។

យ៉ាងណាក៏ដោយ ចំពោះករណីនេះ លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាសបានមានប្រសាសន៍ថា អាជ្ញាធរស្រុកកំពុងទទួលបណ្តឹងនោះហើយ ដោយនឹងបញ្ជូនទៅគណៈកម្មការវាស់វែងដីធ្លីជាប្រព័ន្ធ ដើម្បីធ្វើការដោះស្រាយសម្របសម្រួល ហើយ​និង​ឲ្យ​អាជ្ញាធរភូមិ ឃុំ​ធ្វើការ​ស្រាវជ្រាវប្រវត្តិដីនេះបន្តទៀត ដើម្បីរុញឯកសារចូលទៅគណៈកម្មការវាស់វែងដីធ្លីជា​ប្រព័ន្ធ៕