កំពង់ស្ពឺ ៖ ល្បែងអាប៉ោងដុះស្លែរមួយកន្លែង ស្ថិតនៅភូមិពងទឹក ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលមានម្ចាស់បនល្បែងឈ្មោះ(តាមន) ឈ្មោះ(រិទ្ធ) និងឈ្មោះ(ប៊ុនប៊ន ហៅសូត)ជាទាហានសឹករងខេត្តកំពង់ស្ពឺ ពាក់ស័ក្តិ៥ និងជាក្លើររបស់លោកហ៊ុន សុខហុង អធិការស្រុកថ្ពង បានកំពុងបើកលេងជារៀងរាល់ថ្ងៃ ដោយមិនញញើតនិងការរីករាលដាលឆ្លងជំងឺកូវីដ១៩ បន្តិចណាទាល់តែសោះ។
បើតាមការលើកឡើងរបស់ក្រុមអ្នកញៀនល្បែងមួយក្រុមថា ទីតាំងបនល្បែងខាងលើនេះ កន្លងមកត្រូវបានលោក ហ៊ុន សុខហុង អធិការស្រុកថ្ពង ចុះធ្វើការបង្ក្រាបម្តងហើយ ដោយចាប់បានមនុស្សជិត១០នាក់និងម៉ូតូជិត១០គ្រឿង ហើយក៌បានដោះលែងដោយស្ងាត់ទៅវិញ។ បន្ទាប់ពីការបង្រ្កាបនោះមិនបានមួយដង្ហើមជង្រិតផង ទីតាំងនោះបានបើកដំណើរការឡើងវិញលើសដើម ដោយក្រុមអ្នកញៀនល្បែងអាប៉ោងខាងលើនេះ គ្មានញញើតពីការជាប់ទោសទណ្ឌបន្តិចណាទាល់តែសោះ។
បើតាមប្រភពអ្នកលេងល្បែងទាំងនោះថា មូលហេតុដែលទីតាំងបនល្បែងខាងលើនេះ ដំណើរការរលូនបានរហូតមកដល់សព្វថ្ងៃនេះ គឺដោយសារតែមេបនល្បែងខាងលើនេះ បានយកសំណែនទៅសែនលោកហ៊ុន សុខហុង ក្នុងមួយខែ៣០០ដុល្លារ និងលោកមេប៉ុស៌្តឃុំមនោរម្យមួយខែ១០០ដុល្លារ ជាថ្នូរនិងការបិទបាំងដល់ថ្នាក់លើ ឬមិនបង្ក្រាបតែម្តង។
ពាក់ព័ន្ធនិងការចោទប្រកាន់ខាងលើនេះលោក ហ៊ុន សុខហុង បានថ្លែងតាមទូរស័ព្ទថា ក្នុងនាមលោកជាអធិការស្រុកថ្ពង និងលោកមេប៉ុស៌្តឃុំមនោរម្យ សូមធ្វើការបដិសេធនិងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់ក្រុមជនខិលខូច ដែលបានលើកឡើងថា លកនិងលោកមេប៉ុស៌្តឃុំមនោរម្យ ទទួលសំណែនចំនួន៣០០ដុល្លារនិងចំនួន១០០ដុល្លារ ដោយថា វាគឺជាព័ត៌មានមិនពិត។
យ៉ាងណាក៏ដោយ មហាជនបានសំណូមពរដល់លោកវី សំណាង ចៅហ្វាយខេត្តកំពង់ស្ពឺ មេត្តាចេញបទបញ្ជាដល់សមត្ថកិច្ចជំនាញអោយចុះមកបង្ក្រាបទីតាំងបនល្បែងអាប៉ោងខាងលើនេះ អោយខាងតែបាន ដើម្បីអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299