សង្គម

អង្គការសុខភាពពិភពលោកចាត់ទុក COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ជាមេរោគព្រួយបារម្ភ និងដាក់ឈ្មោះ អូមីក្រុង (Omicron)

នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងបានឲ្យ​ដឹងនៅថ្ងៃទី ២៧ វិច្ឆិកា ២០២១ថា អង្គការសុខភាពពិភពលោកបានចាត់ទុក COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ជាមេរោគព្រួយបារម្ភ និងដាក់ឈ្មោះ អូមីក្រុង (Omicron) ។

វាជាប្រភេទមេរោគបំលែងថ្មី ដែលឆ្លងលឿនខ្លាំងទ្វេដងជាងទម្រង់ ដែលតា ទៅទៀត ។

ប្រភពរកឃើញដំបូងរបស់មេរោគនេះ គឺនៅប្រទេសអាហ្វ្រិកខាងត្បូង បន្ទាប់មករកឃើញនៅប្រទេសបុតស្វាណា (Botswana), ណាមីបៀ (Namibia), ហ្ស៊ីមបាបវ៉េ (Zimbabwe), ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini)ដែលជាប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក ។

ហើយថ្មីៗនេះទៀតរកឃើញចំនួនពីរករណីនៅក្រុងហុងកុងដែលធ្វេីដំណេីរត្រលប់ពីប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសដទៃទៀតដូចជា អ៊ីស្រាអែល អង់គ្លេស បែលហ្សិក ។

យ៉ាងណាក៏ដោយ នាយកដ្ឋានប្រយុទ្ធនឹង​ជំងឺឆ្លង ក៏​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់សូមបន្តអនុវត្តន៌ ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងគ្រប់ដូស និងដូសជំរុញ៕