បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា បានឲ្យដឹងថា ក្នុងសប្តាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលពីជើង នូវទ្រនុងសម្ពាធខ្ពស់ចិន ប្រសព្វនឹងជ្រលងសម្ពាធទាបប៉ាស៊ីហ្វិកទូលពីក្រោមឡើងលើ។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល អាចនឹងមានភ្លៀង ផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅច្រើន ពិសេសនៅខេត្តស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពង់ធំ កំពង់ស្ពឺ កំពង់ឆ្នាំង និងរាជធានីភ្នំពេញ។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅបង្គួរ ពិសេសនៅខេត្តក្រចេះ ត្បូងឃ្មុំ និងកំពង់ចាម។
ដោយឡែកតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយ ទៅបង្គួរ៕