ស្ទឹងត្រែង – អ្នកទោសចំនួន៧នាក់បានរត់ចេញពីក្នុងពន្ធនាគារខេត្តស្ទឹងត្រែងកាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មេខ្លោងជួញដូរគ្រឿងញៀននិងបទល្មើសផ្សេងទៀតបាននាំគ្នាប្រើឧបករណ៍ដើម្បីរំដោះខ្លួនចេញពីបន្ទប់ខាងក្នុងរួចបន្តយកត្រសេះនិងដុំឈើបុកទម្លុះរបងថ្មគេចខ្លួនបាត់អស់។ ពេលនោះមន្ត្រីពន្ធនាគារយាមការពារឃើញក៏បានផ្ទុះអាវុធជាច្រើនគ្រាប់ដេញចាប់ តែចាប់ពុំបាន។
សមត្ថកិច្ចបានឲ្យដឹងទៀតថា អ្នកទោសទាំងនោះបានជាប់ចោទពីបទជួញដូរគ្រឿងញៀននិងករណីផ្សេងទៀតភាគច្រើនជាជនជាតិឡាវនិងខ្មែរ៕