ភ្នំពេញ ៖ ទីតាំងបនល្បែងស៊ីសងខុសច្បាប់ ភ្នាល់ដាក់លុយ មាន់ជល់តាមប្រព័ន្ធអនឡាញ ដុះស្លែលមួយកន្លែង ស្ថិតនៅចំណុចភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបើកលេងជារៀងរាល់ថ្ងៃដោយគ្មានញញើត។ ពេលនេះត្រូវបានកម្លាំងរដ្ឋបាលសង្កាត់ចោមចៅ២ ដែលដឹកនាំដោយលោកសានប៉ែត នាយប៉ុស៌្តរដ្ឋបាលសង្កាត់ចោមចៅ២ បានដឹកនាំសមត្ថកិច្ចក្រោមឱវាទធ្វើទប់ស្កាត់និងបង្ក្រាប បានទាន់ពេលវេលាការពីរសៀលថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០២១ ធ្វើអោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើ សាទរចំពោះចំណាត់ដ៌ត្រឹមត្រូវរបស់លោកសានប៉ែត ដែលមានស្នាដៃខ្ពស់ក្នុងការទប់ស្កាត់និងបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់ខាងលើ ធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅជាទីបំផុតក្រោមស្នាដៃរបស់លោកសានប៉ែត។
បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅជិតទីតាំងបនល្បែងមាន់ជល់អនឡាញខាងលើ បានលើកឡើងថា ទីតាំងមួយកន្លែងនេះបានបើកលេងជាយូណាស់មកហើយ ហើយអ្នកចូលទៅលេង មានការពពាក់ពពូនប្រមូលផ្តុំក្បាលគ្នា អត់ខ្លាចឆ្លងជំងឺ
កូវី១៩បន្តិចណាទាល់តែសោះ។ ដោយពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទីតាំង ភ្នាល់បាល់លុយ មាន់ជល់អនឡាញ មួយកន្លែងនេះ ណាស់ ដោយសារតែពេលខ្លះមានដូចជាប្ដី ដូចជាកូន ដូចជាក្មួយ បានចូលទៅលេង ហើយពេលពួកគាត់ហាមឃាត់ ប្តី កូន ក្មួយ មិនអោយទៅលេង ពេលខ្លះក៏បង្កជាការឈ្លោះប្រកែកគ្នាក៏មាន ។ រីឯអ្នកលេងខ្លះទៀតក៏កើតជារឿងក្តៅក្រហាយ រករឿងប្រពន្ធកូន ដោយសារតែពួកគេចាញ់ល្បែខាងងនេះ។
ប្រជាពលរដ្ឋខាងលើក៌បានសូមសំណូមពរបន្ថែមទៀតដល់លោកសានប៉ែត មេត្តាជួយតាមដាននិងបង្ក្រាប ក្រុមចោរលួចគាស់ផ្ទះ និងពួកក្រុមជក់និងចែកចាយគ្រឿងញៀន បន្ថែមទៀតដើម្បីរក្សាសន្តិសុខនិងសុវត្ថភាព ជូនប្រជាពលរដ្ឋអោយកាន់តែមានប្រសិទ្ធភាពទ្វេរដង ដើម្បីចូលរួមចំណែកអនុត្តន៌ នូវគោលនយោបាយភូមិសង្កាត់មានសុវត្ថភាពទាំង៧ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ដោយ:សុិន ខ្វាន់ឆា
ផ្តល់ព័ត៌មាន:010 840732,097 7620035