កាលពីយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនៅលើបណ្តាញសង្គម ដោយប្រកាសថា ពីកាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការកំណត់កាលបរិច្ឆេតប្រឡងបាក់ឌុបថ្មីនេះ ធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានប្រជុំវាយតម្លៃស្ថានការណ៏ ដើម្បីបន្តរៀបចំការប្រឡងបាក់ឌុប នារសៀលថ្ងៃ០៥ វិច្ឆិកា ២០២១។
លោកបញ្ជាក់ថា ការប្រឡងបាក់ឌុប ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។
គួរបញ្ជាក់ដែរថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានកំណត់កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយប្រកាសលទ្ធផលនៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២១។ ប៉ុន្តែពេលនេះ ត្រូវពន្យារពេលដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១វិញ។
ក្នុងនោះដេរ សម្រាប់បវេសនកាលឆ្នាំសិក្សា២០២១-២០២២ នឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២៕