ទីតាំងបនល្បែងមាន់ជល់តាមអនឡាញ នៅចំណុចភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញ ត្រូវគេរាយការណ៍ថា បាននិងកំពុងតែធ្វើសកម្មភាពបើកលេងខុសច្បាប់ជារៀងរាល់ថ្ងៃ ដោយមិនខ្លាចសមត្ថកិច្ចនោះឡើយ ដែលនេះ ត្រូវប្រជាពលរដ្ឋចោទប្រកាន់ថា ប្រហែលជាមានការបើកភ្លើងខៀវណាមួយពីសំណាក់លោក សាន ប៉ែត នាយប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅ២ ជាក់ជាមិនខាន។
ប្រជាពលរដ្ឋបានលើកឡើងថា ដោយសារមានករណីទីតាំងមាន់ជល់អនឡាញខាងលើនេះហើយ ជាកត្តានាំអោយមានអំពើលួចឆក់ប្លន់ ឬមានការចែកចាយគ្រឿងញៀនជាដើម។ ដូច្នេះហើយសូមជំនាញពិសេសលោក សាន ប៉ែត មេត្តាជួយមើល និងជួយបង្ក្រាបផង ដើម្បីរក្សាក្តីសុខនិងសុវត្ថភាពជូនពលរដ្ឋនៅក្នុងមូលដ្ឋាន។
បើតាមប្រភពពីម្ចាស់ទីតាំងបនល្បែងស៊ីសងខុសច្បាប់ខាងលើ បានបញ្ជាក់ថា «លោក សាន ប៉ែត នាយប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅ២ ជាអ្នកអនុញ្ញាតឲ្យបើកបនល្បែងស៊ីសង និងបានបង់លុយ បន្តិចបន្តួច ជាថ្នូរនិងការបើកភ្លើងខៀវ»។
មហាជនជាច្រើនកំពុងតែរង់ចាំមើលថា តើលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងលោក សាន ប៉ែត នាយប៉ុស្តិ៍សង្កាត់ចោមចៅ២ អាចស្រាវជ្រាវរកសាវតាជាតិម្ចាស់បនល្បែង ដែលបានប្រើឈ្មោះ លោក សាន ប៉ែត មកផ្តន្ទាទោសតាមច្បាប់បានដែរឬយ៉ាងណា៕
ដោយ:សុិន ខ្វាន់ឆា
ផ្តល់ព័ត៌មាន:010 840732/097 7620035