សង្គម

ក្រសួងទេសចរណ៍​អនុញ្ញាត​ឲ្យ​បៀរហ្កាឌិន​បើក​ឡើងវិញ តែត្រូវ​អនុវត្ត​វិធានសុវត្ថិភាព

យោងតាមលិខិត​របស់ក្រសួងទេសចរណ៍​ផ្ញើជូន​អភិបាល​រាជធានីខេត្តទូទាំង​ប្រទេស​បាន​បញ្ជាក់ថា ដោយ​មានការ​សម្រេច​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ពេលនេះ​ក្រសួងអនុញ្ញាត​ឲ្យ​បើក​ដំណើរ​ការ​អាជីវកម្ម​បៀរហ្គាឌិន​ឡើងវិញ ប៉ុន្តែ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​តាម​វិធានសុវត្ថិភាព​ទេសចរណ៍ និង​នីតិប្រតិបត្តិ​ស្តង់ដាអប្បបរមា តាមគន្លងប្រក្រតី​ភាពថ្មី​សម្រាប់​អាជីវកម្ម​បៀរ​ហ្កាឌិន និង​ត្រូវតាមដាន​ត្រួតពិនិត្យ​សកម្មភាពអាជីវកម្ម​ជាប្រចាំ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាលជំងឺកូវីដ១៩។