យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តវិន័យចំពោះអនុសេនីយ៍ទោ ស វាសនា អត្តលេខ ៦៨០៤១ មន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោមរូបភាពដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិ។
ការបណ្តេញចេញនេះ គឺដោយសារតែមន្រ្តីរូបនោះ បានប្រព្រឹត្តិការជួញដូរគ្រឿងញៀន៕