អភិបាលខេត្តកំពង់ស្ពឺបានលេីកឡេីងថា ទឹកភ្លៀងចំនួន 3 ថ្ងៃ ថ្ងៃទី ១៦ ២០ និង ២២ ធ្វើឲ្យទឹកស្ទឹងព្រែកត្នោតមានការហក់ឡើងគួរឲ្យព្រួយបារម្ភ។ ទឹកបានលេចតំបន់ទំនាបមួយចំនួននៅខាងត្បូងខេត្ត ( សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន, ឃុំរលាំងចក និង ឃុំរលាំងគ្រើល នៃស្រុកសំរោងទង ) ។ រីឯតំបន់មួយចំនួនផ្នែកខាងជើងក៏មានការជន់លេចដែរ ( ក្រុងច្បារមន, សង្កាត់កណ្ដោលដុំ, ឃុំតាំងក្រូច ) ។ ស្រុកបរសេដ្ឋនិងស្រុកគងពិសី កុំមានការជន់លិចមួយចំនួនដែរ។
អ្វីដែលជាការព្រួយបារម្ភគឺស្ទឹងក្រាំងពន្លៃ ស្ថានភាពគ្រប់គ្រងលែងបានហើយ ដែលតម្រូវឲ្យអ្នកបច្ចេកទេស ត្រូវបើកទ្វាទឹកទាំង៦ ( កំពង់ស្ពឺ៣ទ្វា, កំពង់ឆ្នាំង៣ទ្វា ) ។ ទឹកនេះអាចបណ្ដាលឲ្យជន់លិចនៅផ្នែកខាងក្រោមគឺផ្លូវជាតិលេខ៥ និង ផ្សារឧត្តុង្គ។
អភិបាលខេត្តបានលេីកឡេីងថា មន្ទីរកសិកម្ម ត្រូវត្រៀមពូជន៍ស្រូវ សម្រាប់ ចែកជូនបងប្អូននៅពេលដែលទឹកស្រក។ អាជ្ញាធរដែនដីគ្រប់ថ្នាក់ត្រូវតាមដានពីស្ថានភាពទឹកឲ្យបានជាប់ ដើម្បីងាយស្រួលនៅក្នុងការជួយសង្គ្រោះពួកគាត់៕