ទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងចំណុចក្នុងចំការស្វាយ ដែលសិត្ថនៅឃុំសង្កែសាទប ស្រុកឪរ៉ាល់ កំពុងបើកលេងយ៉ាងសកម្មជារៀងរាល់ថ្ងៃ ដោយសមត្ថកិច្ច មិនហ៊ានធ្វើការបង្ក្រាបនោះឡើយ។
ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានស្រុកឪរ៉ាល់ ជាអ្នកបើកភ្លើងខៀវហើយមើលទៅ បានជាម្ចាស់បនល្បែងស៊ីសងខុសច្បាប់មួយកន្លែងនេះ ហ៊ានគឃ្លើនបើកលេងយ៉ាងពពាក់ពពូនហាក់បីដូចមិនដែលចេះខ្លាចញញើតពីច្បាប់នោះឡើយ?
ប្រពលរដ្ឋដែលបានឃើញសកម្មភាពលេងយ៉ាងពពាក់ពពូននេះ បានសម្តែងកង្វល់ និងការភ័យខ្លាចអំពីបញ្ហាខ្លាចការរីករាលដាលឆ្លងជំងឺ កូវីដ-19, ក៏ដូចជាអសន្តិសុខដូចជា អំពើលួចឆក់ប្លន់ និងអំពើហិង្សាក៏ដោយសារកើតចេញពីល្បែងសុីសងខុសច្បាប់ទាំងអស់នេះផងដែរ។
ជុំវិញករណីនេះប្រជាពលរដ្ឋនាំគ្នាសូមណុំពរមកដល់ ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជាពិសេស លោកឧត្តមសេនីយ៍ទោ សម សាមួន ជាស្នងការនគរបាលខេតកំពង់ស្ពឺ សូមមេត្តាមានវិធានការចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាបតាមការណែនាំនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចតេជោ បីកុំ បីការពារ ៕
ទំនាក់ទំនងព័ត៌មាន:010840732,0977620035
ដោយ:សុិន ខ្វាន់ឆា