សង្គម

ក្រសួងនឹងអនុញ្ញាត​ឲ្យ​គ្រឹះស្ថានសិក្សា​គ្រប់កម្រិត​បើក​ឡើង​វិញ​នៅ​ថ្ងៃទី១ ខែវិច្ឆិកា ដោយ​ត្រូវ​គោរព​តាម​បទដ្ឋាន​សុខាភិបាល

យោង​តាម​សេចក្តី​ណែនាំ​ចេញផ្សាយ​នៅ​ល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ​២០២១នេះ បាន​ឲ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រសួងនឹង​ពង្រីក​វិសាល​ភាព នៃ​ការ​បង្រៀន និង​រៀន​តាម​បណ្តុំ​សម្រាប់​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន នៅគ្រប់កម្រិត ក្នុង​ភូមិសាស្រ្ត​ទូទាំង​រាជធានី ខេត្ត​ទាំងអស់។

ការពង្រីកវិសាលភាពនេះ រួម​បញ្ចូល​ទាំង​ការពង្រីក​ពីកម្រិត​ថ្នាក់ទី៩ និងទី១២ រហូត​ដល់​គ្រប់កម្រិត​ថ្នាក់​នៅមធ្យម​សិក្សា និង​ការ​ពង្រីក​វិសាលភាព​ដល់​កម្រិត​បឋម​សិក្សា, គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ និង​ឯកជន, វិទ្យាស្ថាន​ជាតិ​អប់រំ, វិទ្យាស្ថានបច្ចេកវិទ្យា, គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ, គ្រឹះស្ថាន​សិក្សា​អប់រំពិេស, សាលាអនុវត្តន៍ និង​វិទ្យាល័យ​ចំណេះទូទៅ​និងអប់រំបច្ចេកទេស ដោយ​គោរព​តាម​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​បទដ្ឋាន​សុខាភិបាលជាធរមាន។