នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១នេះ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ឬដូសជំរុញ នឹងចាប់ផ្តើមសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ។
បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ អ្នកដែលអាចចាក់វ៉ាក់សាំងកូវីដ១៩ដូសទី៣ ឬដូសជំរុញនេះ គឺជាអ្នកដែលមានគម្លាត ៤ខែ ក្រោយការចាក់វ៉ាក់សាំងកូវីដ១៩ដូសទី២។
ការចាក់វ៉ាក់សាំងដូសទី៣ នឹងធ្វើឡើងដោយក្រុមគ្រូពេទ្យយោធា និងក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ទៅតាមពេលវេលា និងទីកន្លែង ដែលត្រូវបានកំណត់។