ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៩៧៨នាក់ ដែលជាចំនួនច្រើនបំផុតក្នុងរយៈពេលចុងក្រោយនេះ។
យ៉ាងណាក៏ដោយ ក៏មានអ្នកជំងឺកូវីដចំនួន៦០៥នាក់បានជាសះស្បើយផងដែរ ខណករណីស្លាប់ថ្មីមានចំនួន១៧នាក់។
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១១២,៦៥១នាក់, អ្នកជាសះស្បើយសរុបចំនួន១០២,៨២៧នាក់, ស្លាប់សរុបចំនួន២,៣១៩នាក់៕