សង្គម

ចំណតរថយន្ត​ក្រោម​ដី នៅ​ក្រោម​សួនច្បារ​មុខក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បញ្ចប់​ការសាងសង់​ហើយ អាច​ចត​រថយន្ត​បាន​ចំនួន ៣៤០គ្រឿង​

មន្ទីរ​សារ​ធារ​ណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យដឹង​ថា ចំណតរថយន្ត​ក្រោម​ដី ដែល​ស្ថិតនៅ​ក្រោម​សួនច្បារ​មុខក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​បាន​បញ្ចប់​ការសាងសង់​ហើយ ដោយ​ចំណត​នេះ​អាច​ចត​រថយន្ត​បាន​ចំនួន ៣៤០គ្រឿង។

ចំណតរថយន្ត​ក្រោម​សួនច្បារ​មុខក្រសួង​សេដ្ឋកិច្ច​នេះ ត្រូវ​គេ​ចាត់ទុកថា ជា​ចំណតរថយន្ត​ក្រោម​ដី​ទី២ ដែល​ត្រូវ​ស្ថាបនា​ដោយក្រុម​ហ៊ុន OCIC ក្រោម​កិច្ច​គាំទ្រ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ។

ចំណតរថយន្ត​ក្រោម​ដី​ថ្មីនេះ ត្រូវ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប និង​សុវត្ថិភាព ស្តង់ដារ​ខ្ពស់ ១០ចំណុច​សំ​ខាន់​ៗរួមមាន ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព ប្រព័ន្ធ​សេន​ស័​រស​ម្រាប់​ចំណត​ឡាន ប្រព័ន្ធ​អគ្គីភ័យ ជណ្តើរ​យន្ត​ជន​ពិការ ប្រព័ន្ធ​ប្រកាស​អាសន្ន ស្លាក​សញ្ញា LED សំរាប់​សំគាល់​ទីតាំង​ចត និង​គំនូស​សញ្ញា ប៉ុស្តិ៍​សន្តិសុខ ត្រួតពិនិត្យ បន្ទប់ទឹក​ទូទៅ និង​បន្ទប់ទឹក​ជន​ពិការ ប្រព័ន្ធ​បឺត​ផ្សែង​រថយន្ត និង​ពេល​ផ្សែង​ពេល​មាន​អគ្គីភ័យ និង​ប្រព័ន្ធ​បូមទឹក​ទំនើបកម្ម​ជាដើម។

យ៉ាងណាក៏ដោយ គេ​រំពឹង​ថា ចំណតរថយន្ត​មួយ​នេះ នឹង​ជួយ​កាត់បន្ថយ​ការប្រើ​ប្រាស់​ចិញ្ចើម​ផ្លូវ និង​ទ្រូងផ្លូវ​សាធារណៈ ដើម្បី​ចត​រថយន្ត និង​សម្រួល​ដល់​ការ​កកស្ទះ​ចរាចរណ៍ និង​ធ្វើឲ្យ​សណ្តាប់​ធ្នាប់​តាម​ទ្រូងផ្លូវ​កាន់តែ​ប្រសើរ​ឡើង​៕