សង្គម

ថ្ងៃនេះ កម្ពុជាមានករណីស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន២៦នាក់ ខណៈ​ករណីឆ្លងថ្មីមាន ៨៦៦នាក់

យោងតាមសេចក្តីប្រកាស​របស់ក្រសួងសុខាភិបាលបាន​បញ្ជាក់ថា មាន​អ្នកជំងឺកូវីដ១៩ចំនួន ២៦នាក់បានស្លាប់នៅថ្ងៃនេះ ខណៈមានមនុស្ស​ចំនួន ៨៦៦នាក់ថ្មីទៀត បានឆ្លង​កូវីដ១៩។

យ៉ាងណាក៏ដោយ នៅថ្ងៃនេះ ក៏​មាន​អ្នកជំងឺចំនួន ៥០៥នាក់បានជា​សះស្បើយ​ពីជំងឺកូវីដ១៩ផងដែរ។

គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១០,៧៩២នាក់, អ្នកជាសះស្បើយសរុបចំនួន១០១,៦៩០នាក់, ស្លាប់សរុបចំនួន២,២៨៧នាក់៕