សង្គម

កម្ពុជា​រង​ឥទ្ធិពលពីជ្រលង​សម្ពាធទាប ធ្វើ​ឲ្យ​មាន​ភ្លៀងធ្លាក់ស្ទើរគ្រប់ទីកន្លែង

ក្រសួងធនធានទឹក និង​ឧតុនិយម​បាន​ឲ្យដឹងថា ពេលនេះប្រទេសកម្ពុជា​កំពុងទទួលរង​នូវ​ឥទ្ធិពល​ នៃជ្រលង​សម្ពាធទាប​ឥណ្ឌា និង​ខ្យល់​មូសុងនិរតីខ្សោយ ហើយ​បន្ទាប់មក​នៅថ្ងៃទី២-៥ ខែតុលា ប្រព័ន្ធ​សម្ពាធទាប ក៏​នឹង​កកើត​ឡើង​សារជាថ្មី​អូសបន្លាយ​លើប្រទេសថៃ ឡាវ និង​ប្រទេស​វៀតណាម ដែលស្ថានភាពបែបនេះ នឹងធ្វើ​ឲ្យ​កម្ពុជាមានភ្លៀងធ្លាក់ស្ទើរពាសពេញប្រទេស។

បើតាមការបញ្ជាក់របស់ក្រសួងធនធានទឹក បណ្តាខេត្ត​នៅ​តំបន់វាលទំនាបកណ្តាល អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិត​ពីតិចទៅមធ្យម ហើយ​ចាប់ពីថ្ងៃទី២-៥ ខែតុលា កម្រិត​ទឹក​ភ្លៀងអាច​កើន​ពីតិច​ទៅបង្គួរ ក្នុងនោះ​ក៏​អាចមាន​ផ្នែក​មួយ​ចំនួន នៃរាជធានី-ខេត្ត នៅ​វាល​ទំនាប​ភាគ​ខាងក្រោម និង​បណ្តា​ខេត្ត​ជាប់នឹង​ប្រទេសវៀតណាម។

សម្រាប់​បណ្តា​ខេត្ត​ជាប់ជួរភ្នំដងរែក និង​ខ្ពង់រាបឦសាន អាចនឹង​មាន​ភ្លៀងធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅបង្គួរ។

ដោយ​ឡែក​សម្រាប់​តំបន់មាត់សមុទ្រវិញ អាច​នឹង​មាន​ភ្លៀងធ្លាក់ក្នុងកម្រិត​ពី​តិច​ទៅបង្គួរ៕