យោងតាមរបាយការណ៍របស់មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងការចុះយកសំណាកព្រះសង្ឃ និងនិស្សិតដែលស្នាក់នៅក្នុងវត្តចំនួន ១៥៤វត្ត ក្នុងខណ្ឌទាំង១៤ របស់រាជធានីភ្នំពេញ កាលពីចុងសប្តាហ៍កន្លងទៅនេះ គេបានរកឃើញព្រះសង្ឃ និងនិស្សិតសរុបចំនួន ១៤១អង្គ/នាក់ មានវិជ្ជមានកូវីដ១៩។
បើតាមរបាយការណ៍ ការធ្វើតេស្តនេះ បានចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកញ្ញា ទៅលើព្រះសង្ឃ អាចារ្យគណៈកម្មការ យាយជីតាជី សិស្សនិស្សិតដែលស្នាក់នៅក្នុងវត្តសរុបចំនួន ៨៩៧៥អង្គ/នាក់ ក្នុងនោះបានរកឃើញវិជ្ជមានកូវីដ១៩ទៅលើព្រះសង្ឃចំនួន ៩៧អង្គ, គណៈកម្មការអាចារ្យវត្តចំនួន ៩នាក់, តាជីយាយជី ចំនួន ១៥នាក់ និងសិស្សនិស្សិតចំនួន ២០នាក់៕