សង្គម

អ្នកជំងឺកូវីដ១៩បំប្លែងថ្មី (Delta) ម្នាក់ធ្វើដំណើរតាមរថយន្ត VIP របស់ក្រុមហ៊ុនឡារីតា​ពីខេត្តសៀមរាប មក​ភ្នំពេញ កាលពីថ្ងៃទី១៨ ខែកញ្ញា

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បាន​ឲ្យដឹងថា អ្នកជំងឺកូវីដ១៩បំប្លែងថ្មី ប្រភេទដែលតា​ម្នាក់ បានធ្វើដំណើរ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១ តាមរថយន្ត VIP ក្រុមហ៊ុន ឡារីតា ចេញពីខេត្តសៀមរាប វេលាម៉ោង១៤:០០ មកដល់រាជធានីភ្នំពេញ ម៉ោង២០:៣០ ឈប់នៅបេនឡាន ឡារីតា សាខាសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អ្នកជំងឺរូបនេះ​បាន​ចេញរោគសញ្ញា នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១ រួចបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១។

ជាមួយ​គ្នា​នេះ អនុគណៈកម្មការ​ក៏​បានធ្វើការ​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមមធ្យោបាយខាងលើយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន៕