សង្គម

ខេត្តបាត់ដំបងត្រៀមតំបន់រមណីយដ្ឋាន១៣កន្លែងសម្រាប់ភ្ញៀវទេសចរ

មន្រ្តីមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថា មន្ទីរកំពុងតែត្រៀមតំបន់រមណីយដ្ឋានទេសចរណ៍ចំនួន ១៣កន្លែងធំៗ សម្រាប់ដំណើរការទទួលភ្ញៀវទេសចរ ណ៍មកលេងកម្សាន្តជាមួយ នឹងការអនុវត្តវិធាននានាទប់ ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ។

លោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រង់ឧស្សាហកម្មទេសចរណ៍ខេត្តបាត់ ដំបង បានឱ្យដឹងថា មន្រ្តីជំនាញទេសចរណ៍កំពុងបន្តធ្វើការចុះផ្សព្វផ្សាយ និងត្រួត ពិនិត្យ និងវាយតម្លៃទីតាំង រមណីយដ្ឋានទេសចរណ៍ដែលត្រូវបើកដំណើរការ គឺធ្វើយ៉ាងណាឱ្យម្ចាស់អាជីវកម្មទេសចរណ៍ទាំងនោះ អនុវត្តន៍នូវវិធានសុវត្តិភាពទេសចរណ៍ និងនិតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា (SOP)តាមគន្លងប្រក្រតីភាពថ្មី ។ លោកបញ្ជាក់ថា នៅពេលបញ្ចប់ការផ្សព្វផ្សាយនិងត្រួតពិនិត្យវាយ តម្លៃរួចរាល់ មន្ទីរនឹងដាក់លិខិតស្នើសុំទៅថ្នាក់ដឹកនាំខេត្ត ដើម្បីបើកអាជីវកម្មទេស ចរណ៍ទាំងនេះឱ្យបានលឿន ។

បើតាមលោកប្រធានការិយាល័យ តំបន់ទេសចរណ៍ដែលត្រូវបើក១៣ ទីតាំងខាងមុខនោះ មាន រមណីយដ្ឋាភ្នំសំពៅ,ប្រាសាទបាណន់ , តំបន់កំពីងពួយ, ទឹកធ្លាក់ភ្នំ៥៣ , ទឹកធ្លាក់ចំការស្វាយ , នគរជុំភ្នំ ព្រឹក ,រមណីយដ្ឋានខេមសាយ ,ឡូរីជើងភ្នំបាណន់ ,ចម្ការទុរេនអូតង ,សហគមអេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ,ស្ទឹងថ្មដាចម្ការទុរេន, ភ្នំកំពូល, និង រមណីយដ្ឋានឯកភ្នំ ។

លោកហម អរុណ បញ្ជាក់ថា ដើម្បីដំណើរការរមណីយ ដ្ឋានរបស់ខ្លួនបាន ម្ចាស់រមណីដ្ឋានទេសចរណ៍ត្រូវអនុវត្តន៍ ៣០ចំណុច ដោយលោកបង្ហាញត្រួសៗ ដូចជា ត្រូវធានាថា គ្រប់ភ្ញៀវទាំងអស់មុនចូលលេងកម្សាន្តត្រូវឆ្លង កាត់ការវាស់កម្តៅ , លាងដៃនឹងអាល់កុល ជែល ពាក់ម៉ាស់ ឬរបាំងការពារមុខ រក្សាគម្លាត១ម៉ែត្រកន្លះ ភ្ញៀវត្រូវមាន១០នាក់ចុះ មានបំពាក់ ឃ្យូ អ កូត បុគ្គលិកបម្រើ សេវាទទួលបានការចាក់វ៉ាក់ សាំងគ្រប់គ្នា ភ្ញៀវត្រូវតែមាន កាតចាក់វ៉ាក់សាំង ឬលិខិត បញ្ជាក់ម្ចាស់អាជីវកម្មត្រូវបណ្តុះបណ្តាលបុគ្គលិក ពីការអនុវត្តវិធានសុវត្ថិភាពនិងអនាម័យ និងត្រួតពិនិត្យតាម ដាន រាល់ភ្ញៀវមកកម្សាន្តឱ្យអនុវត្តតាមការណែនាំពីវិធានសុវត្ថិភាពទេសចរណ៍ និងបំពាក់ស្លាកសញ្ញាបង្ហាញ ពីវិធានសុវត្ថិភាពទេសចរណ៍ជាដើម ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល៕