សង្គម

រដ្ឋបាលរាជធានីភ្នំពេញប្រាប់​ដល់គ្រប់វត្តអារាមទាំងអស់ចូលរួមអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)

ក្នុង​សេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញចេញផ្សាយកាលពីល្ងាចថ្ងៃម្សិលមិញ បានធ្វើការណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ ស្ថាប័នពាក់ព័ន្ធ មន្ទីរធម្មការ និងសាសនា និងគ្រប់វត្តអារាមទាំងអស់ចូលរួមអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ និងបុណ្យកឋិនទាន ចាប់ពីថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមអានសេចក្តីណែនាំខាងក្រោម៖