សង្គម

កម្ពុជាសម្រេចចាក់វ៉ាក់សាំងកូវីដ១៩ជូនពលរដ្ឋបានជិត១០លាននាក់ហើយ

គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១​ មានពលរដ្ឋ​កម្ពុជាចំនួន​ ៩៨,៥៣%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់ ត្រូវ​បានចាក់វ៉ាក់សាំង​កូវីដ១៩​រួចរាល់ហើយ។

ជាមួយគ្នានេះ ការ​ចាក់វ៉ាក់សាំងទៅលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ ក៏សម្រេចបាន ៨៨,៥៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ ខណៈ​ការ​ចាក់លើ​កុមារអាយុពី ៦ឆ្នាំ​ ដល់ក្រោម ១២ឆ្នាំ មាន​ ៥៦,៤៩% ធៀបជាមួយនឹងគោលដៅ ១,៨៩៧, ៣៨២ នាក់។