សង្គម

ចុះយកសំណាកពលរដ្ឋ​នៅកោះដាច់ជាង២រយនាក់ រកឃើញ១៤នាក់វិជ្ជមានកូវីដ១៩

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បាន​ឲ្យដឹងថា នៅ​ថ្ងៃទី២០ កញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាកប្រជាពលរដ្ឋរស់នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

លទ្ធផលតេស្តរហ័សរកឃើញវិជ្ជមាន កូវីដ១៩ ចំនួន ១៤នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ២៤១នាក់ ។

ដើម្បីសុវត្ថិភាព អនុគណៈកម្មការបានស្នើ​ឲ្យ​មានការ​យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕