យប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ មានករណីអគ្គិភ័យដល់ទៅ២កន្លែង បានកើតឡើងនៅក្នុងរាជធានីភ្នំពេញ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ ក្នុងនោះ ក៏មានមនុស្សម្នាក់បានស្លាប់ផងដែរ។
ករណីទី១ បានកើតឡើងនៅវេលាម៉ោងជិត១០យប់ ថៃ្ងអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណោ្តយផ្លូវរត់ភើ្លងផ្ទះលេខ ក្រុមទី៣១ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបណ្តាលឲ្យឆេះផ្ទះឈើប្រក់សង័្កសីចំនួន ០៤ ខ្នង អស់ទាំងស្រុងនិងសំភារះប្រើប្រាស់មួយចំនួន តែពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។ ដោយសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ប្រមាណ ២០គ្រឿង និងប្រើប្រាស់ទឹកអស់ប្រមាណ៣០រថយន្ត ទើបភ្លើងរលត់វិញនៅវេលាម៉ោងប្រមាណ ១១ និង៣០នាទីយប់។ ចំណែកមូលហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។
ចំណែកករណីទី២ បានកើតឡើងនៅវវេលាម៉ោងប្រមាណ ១២យប់រំលងអាធ្រាត ឆ្លងចូលថ្ងៃច័ន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបណ្តាលឲ្យស្លាប់មនស្សម្នាក់ និងឆេះផ្ទះដែលមានទំហំ៨ គុណនឹង១៥ម៉ែត្រអស់ទាំងស្រុង ។
បើយោងតាមរបាយការណ៍សមត្ថកិច្ចថា ផ្ទះនោះមានម្ចាស់ឈ្មោះ រស់ ហ៉ឹមយ៉ា ភេទ ស្រី អាយុ ៣០ ឆ្នាំ ។ ហើយករណីឆេះនេះ គឺបណ្តាលមកពីដុតផ្ទះដោយខ្លួនឯង៕