តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៦៩៨នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៤៦៥នាក់ និងមានអ្នកស្លាប់ថ្មី ១១នាក់។
ទិន្នន័យនេះបានបង្ហាញថា ការឆ្លងជំងឺកូវីដ១៩នៅកម្ពុជា ហាក់ងើបឡើងវិញ ក្រោយពីអត្រាឆ្លងបានធ្លាក់ចុះប៉ុន្មានសប្តាហ៍មុន។
បើគិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១០២ ៨៣៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៩៦ ២៧៥នាក់ និងអ្នកស្លាប់កើនឡើង ២ ០៨៩នាក់ហើយ៕