សង្គម

សម្ពាធទាប ITCZ នឹងជះ​ឥទ្ធិពលមកលើកម្ពុជា បណ្តាល​ឲ្យ​មាន​ភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយ​ទៅបង្គួរ

យោង​តាម​សេចក្តីជូនដំណឹង​របស់ក្រសួងធនធានទឹក និង​ឧតុនិយម បាន​ឲ្យដឹងថា ប្រទេស​កម្ពុជា​ទទួល​រង​នូវ​ឥទ្ធិពល​ពី​ប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយ​កាត់​លើ​ប្រភេទ​ភូមា ថៃ ឡាវ និង​វៀតណាម ហើយ​នៅ​ថ្ងៃទី១៧-២១ កញ្ញា កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ពីជ្រលង​សម្ពាធទាប​ឥណ្ឌា និង​ខ្យល់​មូសុងនិរតីខ្សោយ។

ស្ថានភាពបែបនេះ នឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល អាច​នឹង​មាន​ភ្លៀងធ្លាក់​នៅ​ក្នុង​កម្រិត​ពីខ្សោយ​ទៅបង្គយរ លាយ​ឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់។

បណ្តា​ខេត្ត​ជាប់ជួរ​ភ្នំដងរែក និង​ខ្ពង់រាបឦសាន អាចនឹងមាន​ភ្លៀងធ្លាក់​ក្នុង​កម្រិតពីខ្សោយ​ទៅមធ្យម។

សម្រាប់តំបន់មាត់សមុទ្រវិញ អាច​នឹង​មាន​ភ្លៀងធ្លាក់​ក្នុង​កម្រិត​ពីខ្សោយទៅមធ្យម៕