បើយោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង បានឲ្យដឹងថា ដោយសារភ្លៀងធ្លាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា បានបណ្តាលឲ្យទឹកទន្លេមេគង្គបានហក់ឡើង រហូតដល់កម្ពស់ ៧,៦៣ម៉ែត្រ ខណៈកម្ពស់ត្រូវប្រកាសអាសន្នក្នុងកម្ពស់ ១០,៧០ម៉ែត្រ។
គិតត្រឹមព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ទន្លេទាំង ៣ ក្នុងខេត្តស្ទឹងត្រែង ទឹកមានកម្ពស់ ដូចជា ទន្លេមេគង្គមានកម្ពស់ ៧,៦៣ម៉ែត្រ ដែលចំណុចប្រកាសអាសន្ន ១០,៧៩ម៉ែត្រ ទន្លេសេសានមានកម្ពស់ ៦,៧៨ម៉ែត្រ ដែលចំណុចប្រកាសអាសន្ន ១០,៥០ម៉ែត្រ និងទន្លេសេកុងមានកម្ពស់ ៩,៤០ម៉ែត្រ ដែលចំណុចប្រកាសអាសន្ន ១១,៥០ម៉ែត្រ៕