សង្គម

កម្ពុជាសម្រេចការចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់​មនុស្សពេញវ័យបាន ៩៧ភាគរយហើយ

គិតត្រឹមយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១១,៤៤៦,៤២០នាក់។ ក្នុងនោះសម្រាប់មនុស្សពេញវ័យ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង បានចំនួនជាង៩លាននាក់ ឬស្មើនឹងជាង ៩៧ភាគរយ នៃចំនួនគោលដៅ ១០លាននាក់។

សម្រាប់រយៈពេល៤៣ថ្ងៃនៃការចាប់ផ្តើមដំណើរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំវិញ ក្រុមគ្រូពេទ្យចាក់បានចំនួន ១,៧០៨,៥៣៥នាក់ ខណៈទូទាំងប្រទេសចាក់បានចំនួន ១១,៤៤៦,៤២០នាក់ (គិតត្រឹមថ្ងៃទី១២ ខែកញ្ញា)៕