សង្គម

ម្សិលមិញ សមត្ថកិច្ច​ឃាត់​យានយន្ត​ល្មើសច្បាប់​បាន​ជាង៨រយ​គ្រឿង​

របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ​បាន​ឲ្យដឹង​ថា នៅ​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញ ក្នុង​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ទូទាំង​ប្រទេស សមត្ថកិច្ច​បាន​រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន ៨១០គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន ៥៧០គ្រឿង ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ៣៩​.អន​ក្រ.បក នៅ​ទូទាំង​ប្រទេស ។

ដោយឡែក​ក្នុងរយៈពេល១៤ថ្ងៃ (ចាប់ពី​ថ្ងៃ១ ដល់​ថ្ង​ទី១៤ខែមិថុនា​) ការ​រឹត​បន្ដឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន ១៦,៧៦៩គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន ១២,៦៤៧គ្រឿង ត្រូវ​បាន​ផាកពិន័យ។

របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល១៤ថ្ងៃ នៃ​ខែមិថុនា​នេះ ឃើញថា ការអនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ក្នុង​ការ​ផាកពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ ទទួល​បានការ​គាំទ្រ ពិសេស​អ្នកប្រើ​ប្រាស់​ផ្លូវ​ទាំងអស់ បាន​ចូលរួម​គោរពច្បាប់​ចរាចរណ៍​យ៉ាង​ល្អ​ប្រសើរ ៕