យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតចាប់ពីចុងខែមីនា រហូតដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាបានរកឃើញករណីវីរុសដែលតា សរុបចំនួន ៣៣២៣នាក់ហើយ ក្នុងនោះរាជធានីភ្នំពេញ មានរហូតទៅដល់ជិតពាក់កណ្តាល ពោលគឺ ១១១៣នាក់។
ដោយឡែករយៈពេល៣ថ្ងៃចុងក្រោយនេះ គឺថ្ងៃទី៥, ៦ និងថ្ងៃទី៧ ខែកញ្ញា កម្ពុជាបានរកឃើញករណីវីរុសកូវីដប្រភេទដែលតា ចំនួន ៦៦៩នាក់ ក្នុងនោះរាជធានីភ្នំពេញច្រើនជាងគេ បន្ទាប់មកគឺខេត្តបន្ទាយមានជ័យ។