ស្ថានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងថា លោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា និងប្រទេសផ្សេងទៀតដូចជាវៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី១០ ដល់១៥ ខែកញ្ញា។
ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនោះ លោក Wang Yi នឹងពិភាក្សាយុទ្ធសាស្រ្តកាន់តែស៊ីជម្រៅជាមួយបណ្ដាភាគី ជំរុញអនុវត្តកុងសុងស៊ីសសំខាន់ៗដែលបានឯកភាពគ្នាដោយលោកប្រធានាធិបតីចិន Xi Jinping និងថ្នាក់ដឹកនាំនៃប្រទេសទាំងបួន ផ្តោតសំខាន់លើកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុស និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជំរុញកិច្ចផ្ទៀងផ្ទាត់រវាងផែនការអភិវឌ្ឍន៍ថ្មីដែលបង្កើតឡើងដោយចិន និងយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់បណ្ដាប្រទេស លើកកម្ពស់កិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់និងផ្លូវ” និងកិច្ចកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិកាន់តែស៊ីជម្រៅ៕