លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ចុះបង្ក្រាបទីតាំងផ្ទះលួចលាក់លេងល្បែងសុីសងខុសច្បាប់ មួយកន្លែងបង្គប់លេងបៀរ អុងឌូ ដែលស្ថិតនៅក្រោយឡឥដ្ឋ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងប្រតិបត្តិការនេះ កម្លំាងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន១៣នាក់ បៀរចំនួន១កេះធំនិង២សុង រថយន្ដចំនួន២គ្រឿង និងវត្ថុតាងមួយចំនួនទៀត បញ្ជួនមកអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ កសាងសំណុំរឿងចាត់ការតាមនីតិវិធីនៃច្បាប់។
ដោយ:សុិន ខ្វាន់ឆា
ផ្តល់ព័ត៌មាន:010840732,061881299