ក្រុមការងារអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តរតនគិរី បានឲ្យដឹងថា កាលពីចុងខែសីហា និងដើមខែកញ្ញា ខ្លួនបានចុះអនុវត្តយុទ្ធនាការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ក្នុងភូមិសាស្ត្រខេត្តរតនគិរី ដោយបានធ្វេីការឃាត់រថយន្តប្រភេទបែនធុនធំ ចំនួន 03គ្រឿង យកទៅរក្សាទុកនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអោយម្ចាស់រថយន្តកាត់ទ្រុងដែលតខុសលក្ខណៈបច្ចេកទេសចេញ ឱ្យត្រូវទៅតាមបទដ្ឋានបច្ចេកទេសដើមវិញ។
ចំពោះរថយន្តដែលបានឃាត់ទុក និងកាត់ទ្រុង មានអត្តសញ្ញាណដូចខាងក្រោម៖
– រថយន្ត ម៉ាក SCANIA ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-3996
– រថយន្ត ម៉ាក HYUNDAI TRAGO ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ រតនគិរី 3A-2007
– រថយន្ត ម៉ាក DAEWOO ពណ៌ ក្រហម ពាក់ផ្លាកលេខ ស្វាយរៀង 3A-2777 ។