សង្គម

លោក ឈឿន សុចិត្ត និងភរិយា រួមជាមួយនឹងមន្ត្រី នៃស្នងការដ្ឋានខេត្តកណ្ដាល នាំយកទានព្រះវស្សាប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី

​កណ្តាល៖ នៅថ្ងៃពុធ ទី១ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងភរិយា ព្រមទាំងបុត្រ រួមនឹងលោក-លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលទាំង១១ក្រុង/ស្រុក លោកមេបញ្ជាការវរៈ៦០៥ លោកប្រធានប៉ុស្តិ៍ច្រកទ្វារអន្តរជាតិជ្រៃធំ បាននាំយកទៀនព្រះវស្សា និងទេយ្យទាន រួមទាំងបច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តប្រជុំនទី (ហៅក្រពើហារ)។​

បច្ច័យប្រគេនរួមមាន៖

១-ទៀនព្រះវស្សា ចំនួន០១គូ

២- អង្ករ ២តោន

៣-ទឹកផ្លែឈើ ២០កេស

៤-ទឹកសុទ្ធ ៥០កេស

៥-មីម៉ាម៉ា ៥០កេស

៦-ត្រីខកំប៉ុង ០២កេសធំ

៧-ទឹកស៊ីអ៉ីវ ២០យួរ

៨-ទឹកត្រី ១០យួរ

៩- ម៉ាស ០២កេសធំ

១០-ថវិកា៨,០០០,០០០ រៀល សរុបការចំណាយទាំងអស់ចំនួន១៦,៣៤០,០០០រៀល៕

ដោយ: សុិន ខ្វាន់ឆា

ផ្តល់ព័ត៌មាន:010840732,061881299