សង្គម

ធ្វើតេស្តកម្មកររោងចក្រ ជីអេធី (GAT) ៥២៧នាក់ រកឃើញ ៨នាក់វិជ្ជមានកូវីដ១៩

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវិដ១៩បានអោយដឹងថា នៅ​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានយកសំណាកកម្មករ និងកម្មការនីនៃរោងចក្រជីអេធី (GAT) ផ្លូវលេខ៣៧១ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លទ្ធផលតេស្តរហ័សលើកទី១ រកឃើញវិជ្ជមានកូវីដ ០៨នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ៥២៧នាក់អ្នកវិជ្ជមានកូវីដទាំង ០៨នាក់ ខាងលើស្ថិតក្នុងការរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta បន្តទៀត។

ជាមួយគ្នានេះ អនុគណៈកម្មការ​ស្រាវជ្រាវជំងឺកូវីដ១៩ ក៏​ស្នើ​ដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលពាក់ព័ន្ធនិងទីតាំងខាងលើសូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ៕