សង្គម

ផ្លូវលំប្រវែង៥០០ម៉ែត្រ ជាថវិការរបស់លោក អ៊ុក សំនៀង សម្ភោធដាក់ឲ្យ​ប្រើប្រាស់

នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ ផ្លូវលំ១ខ្សែប្រវែងជាង៥០០ម៉ែត្រ ស្ថិតនៅភូមិចំបក់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ដែល​ត្រូវស្ថាបនា​ដោយ​ថវិកា​ផ្ទាល់ខ្លួនរបស់ លោក អ៊ុក សំនៀង ប្រធានមណ្ឌលកុមាកំព្រាសេចក្តីសង្ឃឹមថ្មី បានដាក់សម្ពាធឲ្យ​ប្រប្រាស់​ជាផ្លូវការហើយ។

ក្នុងឱកាស​ដាក់សម្ពោធនោះ លោក អ៊ុក សំនៀង បានថ្លែងថា ដោយសារពិនិត្យ​ឃើញថា ស្ថានភាពផ្លូវខាងលើពិបាកក្នុងការធ្វើដំណើរ លោកក៏បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ជួសជុលស្ថាបនាផ្លូវនេះ​ឡើងដោយថវិការផ្ទាល់ខ្លួនរបស់លោក ព្រមទាំងការបរិចាកផលប៉ះពាល់ខ្លះៗរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីឲ្យ​ផ្លូវមានសោភណ្ឌ័ភាព និងបានដាក់លូអមសងខាងផ្លូវដើម្បីកុំស្ទះផ្លូវទឹកថែមទៀត។

ជាមួយ​នឹង​សមិទ្ធិផលនេះ ប្រជាពលរដ្ឋរស់នៅ​ក្នុង​ភូមិ​ចំបក់ បាន​សម្តែងកាត្រេកអរ ចំពោះទឹកចិត្ត​របស់លោក អ៊ុក សំនៀង ដែល​បានលះបង់ថវិកាផ្ទាល់ខ្លួន​សម្រាប់ការកសាងផ្លូវលំ១ខ្សែរនេះជាប្រយោជន៍សាធារណៈ៕