ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅយប់មិញនេះថា តាមលទ្ធផល នៃវិទ្យាស្ថានប៉ាស្ទ័របានបង្ហាញថា មានមនុស្សចំនួន ១០នាក់បន្ថែមទៀត ត្រូវគេរកឃើញមានវិជ្ជមានវីរុស Covid-19 ដែលធ្វើឲ្យកម្ពុជា មានអ្នកផ្ទុកជំងឺដ៏កាចសាហាវនេះ កើនដល់ ៤៧នាក់ហើយ។
តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល ១០ករណីដែលរកឃើញថ្មីនេះ គឺមាននៅខេត្តបាត់ដំបង ២ករណី ជាជនជាតិខ្មែរ, នៅខេត្តកណ្តាល ១ករណី ជាជនជាតិខ្មែរ, នៅរាជធានីភ្នំពេញ ១ករណី ជាជនជាតិខ្មែរ, នៅខេត្តកំពង់ចាម ៦ករណី ជាជនជាតិម៉ាឡេស៊ី៕