សង្គម

រកឃើញ​ស្ថានីយ៍​ប្រេងឥន្ធនៈ ៣ ទីតាំង នៅខេត្តតាកែវ មិនមានភាពប្រក្រតី

កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២១ មន្រ្តីសាខា ក.ប.ប. ខេត្តតាកែវបានចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ/ដេប៉ូ ប្រេងឥន្ធនៈបានចំនួន ៧ ទីតាំង ក្នុងគោលបំណងការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ច។

ជាលទ្ធផល មន្រ្តីសាខា​ ក.ប.ប.​ បានរកឃើញដេប៉ូ ចំនួន៣​ ក្នុងចំណោម ៧ស្ថានីយ/ដេប៉ូ​ ប្រកបអាជីកម្មមិនស្មោះត្រង់ ដែលមិនអនុលោមតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រេីប្រាស់។

យ៉ាងណាក៏ដោយ ករណី​នេះ មន្រ្តីបានធ្វើការព្រមាន និង​ចាត់វិធានការ​តាមនីតិវិធីហើយ៕