សង្គម

ចាប់ពីថ្ងៃទី១៨ ដល់ ២៤ សីហា កម្ពុជានឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ

ក្រសួងធនធានទឹក និង​ឧតុនិយម បាន​ឲ្យដឹងថា កម្ពុជានឹង​ទទួល​ឥទ្ធិពលពីជ្រលង​សម្ពាធទាបឥណ្ឌា និង​ខ្យល់​មូសុងនិរតីខ្សោយ ដោយ​ស្ថានភាពនេះ នឹងធ្វើ​ឲ្យ៖

បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាបកណ្តាល ដូចជាខេត្តបន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និង​សៀមរាប ចាប់ពីថ្ងៃទី១៨-២០ ខែសីហា អាចមានភ្លៀងកម្រិត​ខ្សោយ ចំណែក​បណ្តា​ខេត្ត​ដទៃ​ទៀត​នឹង​អាចមានភ្លៀងក្នុងកម្រិត​ពីខ្សោយ​ទៅមធ្យម ហើយ​នៅ​ថ្ងៃទី២១-២៤ ខែសីហា បណ្តា​ខេត្ត​ភាគ​ច្រើន​នឹង​អាច​មាន​ភ្លៀងក្នុងកម្រិត​ពីតិចទៅមធ្យម ព្រម​ជាមួយ​នោះ ក៏​អាច​មាន​បណ្តាខេត្ត​ខ្លះ​ទៀត នឹង​អាច​មានភ្លៀងក្នុងកម្រិត​ពីបង្គួរទៅច្រើន។

សម្រាប់បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំដងរែក និង​ខ្ពង់រាបឦសាន អាចនឹង​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ចំណែក​តំបន់មាត់សមុទ្រ អាចនឹង​មាន​ភ្លៀងធ្លាក់ក្នុងកម្រិត​ពី​តិច​ទៅ​បង្គួរ៕