សង្គម

ម្សិលមិញ ឃាត់ខ្លួនមនុស្សជាង​២ពាន់នាក់ធ្វើការ​អប់រំ និង​ពិន័យ ករណីល្មើសនឹងវិធានការសុខាភិបាល

តាមសេចក្តីជូនដំណឹង​របស់​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធនឹង​ជំងឺកូវីដ​១៩ បាន​ឲ្យដឹងថា នៅថ្ងៃទី១៦ សីហា ឆ្នាំ​២០២១ម្សិលមិញ សមត្ថកិច្ច​បានធ្វើការ​ឃាត់​ខ្លួន​មនុស្ស​សរុប​ចំនួន ២៥៤០នាក់ ដើម្បីធ្វើការ​អប់រំ និង​ពិន័យ ពាក់ព័ន្ធនឹង​បទល្មើស​វិធានការ​សុខាភិបាល និង​វិធានការដ្ឋបាល ក្នុងនោះ មនុស្ស​ចំនួន ៨នាក់ ក៏​ត្រូវ​បានបញ្ជូនទៅតុលាការផងដែរ។

របាយការណ៍ដដែលបញ្ជាក់ថា មាន​យានយន្ត​ចំនួន ១១៦៦គ្រឿងត្រូវ​បានឃាត់ និង​ធ្វើការពិន័យ​ជាប្រាក់បាន​ចំនួន ១៤,២០០,០០០រៀល៕