ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចខេត្តឧត្តរមានជ័យធ្វើការឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធករណីក្លែងបន្លំធ្វើជាសមត្ថកិច្ចមន្ត្រីសាលាដំបូងខេត្តឧត្តរមានជ័យ ដើរយកលុយពីប្រជាពលរដ្ឋរកស៊ីដឹកឈើ និងដឹកសិប្បកម្ម នៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ។
ជនសង្ស័យទាំង២នាក់ ១.ឈ្មោះ លុន តុនឡេង (ឡេង) ភេទអាយ៤៣ ឆ្នាំរស់នៅភូមិថ្នល់កែង ឃុំ-ស្រុកអន្លង់វែង មុខរបរកសិករ និង ២.ឈ្មោះ អៀម ប៊ុនធឿន (អែល) ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិថ្នល់បំបែក ឃុំ-ស្រុកអន្លង់វែង មុខរបរកសិករ ។
ពេលធ្វើការឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ រថយន្ត ០១ គ្រឿង,ទូរស័ព្ទ ០៣ គ្រឿង ។
ក្រោយការសួរនាំ ជនសង្ស័យទាំង ០២ នាក់ បានឆ្លើយសារភាពថា ពិតជាបានដើរយកលុយពីប្រជាពលរដ្ឋដែលរកស៊ីដឹកឈើ និងដឹកសិប្បកម្ម ក្នុងភូមិសាស្ត្រពិតប្រាកដមែន។
បច្ចុប្បន្ន ជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនតាមនីតិវិធីទៅតុលាការ ៕