សង្គម

ជីករណ្តៅបុកគ្រឹះផ្ទះ បែរជាចំរណ្តៅ​គ្រាប់ប្លោងជាង១រយគ្រាប់

គ្រាប់ប្លោងចំនួន ១៣៥គ្រាប់ ត្រូវបានប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ព្រៃកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក នៃខេត្តកណ្តាលប្រទះឃើញ​កាលពីថ្ងៃទី១១ សីហា ឆ្នាំ​២០២១ បន្ទាប់ពី​ពួកគាត់ជីក​រណ្តៅ​គ្រឹះដើម្បីសាងសង់ផ្ទះ។

លោក ហេង រតនា អគ្គនាយកអង្គភាពកម្ចាត់មីនកម្ពុជា បាន​ឲ្យដឹងថា គ្រាប់មិនទាន់ផ្ទុះនោះមានចំនួន១៣៥គ្រាប់​ មានប្រភេទដេកា៧៥ គ្រាប់៨០មីលីម៉ែត្រ​ គ្រាប់៦០មីលីម៉ែត្រ​ និងគ្រាប់​ ១២០មីលីម៉ែត្រ។​

យ៉ាងណាក៏ដោយ ក្រោយប្រទះឃើញគ្រាប់ទាំងនេះ ក្រុម CMAC បានចុះ​មកប្រមូល និង​រុករកនៅ​ដីក្បែរៗនោះ ដើម្បីធានាសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ៕