ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងដុះស្លែដល់ធំ «ភ្នាល់បាល់ ភ្នាល់បៀការ៉ាត» និងល្បែងស៊ីសង ប្រភេទកាស៊ីណូអនឡាញផ្សេងៗជាច្រើន ស្ថិតនៅផ្លូវ២៩៤ កែងវិថីត្រសក់ផ្អែម (ជាប់ផ្ទះលក់គ្រឿងសមុទ្រក្បាលត្រី) សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានចំណាត់ការ។
ប្រភពពីប្រជាបានឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ បើកទទួលភ្ញៀវអ្នកញៀនល្បែង ២៤ម៉ោង លើ ២៤ម៉ោង ដោយមិនមានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។
បើយោងតាមសម្ដីពីអ្នកយាមទ្វារ បានប្រកាសប្រាប់អ្នកញៀនល្បែងថា៖ មិនបាច់ខ្លាចញញើតនិងអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានទេ! ដោយពោលពាក្យថា៖ បើមានបញ្ហាគេនឹងប្រាប់ឲ្យដឹងមុន មិនបាច់បារម្ភទេ ចូរលេងធម្មតាទៅ)។
ពាក់ព័ន្ធទៅនិងវត្តមានទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ប្រជាបានសម្តែងនូវក្តីព្រុយបារម្ភយ៉ាងខ្លាំងចំពោះសុខទុក្ខ និងសុវត្ថិភាព របស់ពួកគាត់ ពោលគឺ៖ ទីណាមានល្បែងស៊ីសង ទីនោះដឹងតែមានអំពើលួច អំពើប្លន់ អំពើហិង្សា ជាក់ជាមិនខាន។
ដូច្នេះប្រជាពលរដ្ឋជាច្រើនសុំអំពាវនាវដល់លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង សូមមេត្តាចាត់វិធានការបង្ក្រាបទប់ស្កាត់ ទីតាំងបទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន ដើម្បីភូមិសង្កាត់មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋ៕
ដោយ: សុិន ខ្វាន់ឆា
ផ្តល់ព័ត៌មាន:010840732, 061881299