សង្គម

ឆមាសទី១ ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១០ម៉ឺននាក់ ខណៈពលរដ្ឋកម្ពុជាជាង១ម៉ឺននាក់​ចេញទៅក្រៅប្រទេស

របាយការណ៍របស់ក្រសួងទេសចរណ៍​បាន​ឲ្យដឹងថា នៅអំឡុងពេលឆមាសទី១ នៃឆ្នាំ២០២១នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ១០២,៥៦០ នាក់ ដែលចំនួននេះថយចុះ ៩១.៣% ធៀបនឹង​ឆ្នាំ​២០២០ ខណៈប្រជាពលរដ្ឋកម្ពុជាបានចេញទៅក្រៅប្រទេសមានចំនួន ១០,៥៣៨ នាក់។

ភ្ញៀវទេសចរណ៍​ទាំង​ជាង​១០ម៉ឺននាក់ ដែលចូលមកកម្ពុជានោះ មកតាមផ្លូវអាកាស ៤៦,២៤៩ នាក់, ផ្លូវគោកចំនួន ៥៦,៣០៩ នាក់ និងមកតាមផ្លូវទឹកមានតែ ២ នាក់ប៉ុណ្ណោះ។ ក្នុងនោះទេសចរណ៍​ថៃ​ច្រើន​ជាងគេ បន្ទាប់មកទេសចរចិន និងវៀតណាម។

ដោយឡែក ភ្ញៀវទេសចរផ្ទៃក្នុងនៅឆមាសទី១ ឆ្នាំ២០២១វិញ គឺមានចំនួនសរុប ១,៩៨២,៦៤១ នាក់ ខណៈទេសចរបរទេសផ្ទៃក្នុងមានចំនួនសរុប ១៤១,៩៨៨ នាក់៕