អង្គការសម្ព័ន្ធភាពសត្វព្រៃ បានឲ្យដឹងថា ក្នុងឆ្នាំនេះ មន្ត្រីឧទ្យានុរក្សបានរឹបអូសបានរណារយន្តជាង ៨០០ រណារ ពីអ្នកកាប់ឈើនៅតំបន់ជួរភ្នំក្រវាញ ដែលជាព្រៃរងទឹកភ្លៀងចុងក្រោយបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។
យ៉ាងណាក៏ដោយ បើតាមអង្គការសម្ព័ន្ធភាពសត្វព្រៃថា នេះគ្រាន់តែជាផ្នែកតូចមួយនៃការកាប់បំផ្លាញព្រៃឈើ បើប្រៀបធៀបនឹងឆ្នាំមុនក្រុមមន្ត្រីឧទ្យានុរក្សបានរឹបអូសបានជាង ១០០០គ្រឿង។
ជាមួយគ្នានេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានអំពាវនាវឲ្យអ្នកដែលប្រព្រឹត្តទាំងឡាយបញ្ឈប់សកម្មភាពនេះ ហើយចូលរួមការពារ និងអភិរក្សធនធានព្រៃឈើដែលនៅសល់ ដើម្បីផលប្រយោជន៍រួមយូរអង្វែងទាំងអស់គ្នា។ ជាពិសេសការរក្សាដើមឈើឲ្យឈរបានគឺស្មើនឹងយើងទទួលបានប្រាក់មកអភិវឌ្ឍន៍សហគមន៍ និងសង្គមជាតិ តាមរយៈលក់ថាមពលកាបូនទៅឲ្យក្រុមហ៊ុនអន្តរជាតិនានា៕