នៅយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានចុះបង្ក្រាបទីតាំងភោជនីយដ្ឋាន យឺហោ ផ្ទះផាតធី (party house) នៅចំនុច ផ្ទះលេខ២០៣ ផ្លូវ២៦១ កែងផ្លូវ១៣៨ ក្រុម២២ ភូមិ៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានលួចបើកខារ៉ាអូខេ ល្មើសនឹងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងការចុះប្រតិបត្តិការនេះ កម្លាំងចម្រុះបានធ្វេីឃាត់ខ្លួនមនុស្សចំនួន១៣នាក់ (ស្រី៧នាក់) ៕